លោកអ្នកប្រហែលជាធ្លាប់បានលឺរួចមកហើយអំពីបញ្ញាសិប្បនិមិត្ត AI (Artificial intelligence)។ ដែលជាបច្ចេកវិទ្យាថ្មីដែលជួយដោះស្រាយបញ្ហារបស់មនុស្សបានជាច្រើន។ បច្ចេកវិទ្យានេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈ Open AI ឬ Chat GPT ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសជាច្រើន។ តែនៅមិនទាន់កាន់ឲ្យប្រើនៅក្នុងប្រទេសកម្ពុជានៅឡើងទេ។ តែក៏នៅមានវិធីមួយចំនួនដែលយើងនៅតែអាចចូលទៅប្រើបានដូចជាការប្រើប្រាស់ VPN ជាដើម។
តែក្នុងពេលនេះ Cambo-IT ណែនាំវិធីងាយស្រួលមួយដែលលោកអ្នកអាចចូលទៅប្រើ Chat GPT បានក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចចូលទៅប្រើប្រាស់ដោយប្រើប្រាស់កុំព្យូទ័រ ឬ ទូរស័ព្ទស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធ iOS។
ចូលប្រើប្រាស់តាមរយៈកុំព្យូទ័រ 💻
លោកអ្នកត្រូវចូលទៅកាន់គេហទំព័រ https://www.poe.com ហើយបង្កើតគណនីក្នុង POE ដោយប្រើប្រាស់ លេខទូរស័ព្ទ ឬ E-mail ឬភ្ជាប់ជាមួយ Gmail ឬ Apple ID។
ចូលប្រើប្រាស់តាមរយៈទូរស័ព្ទប្រើប្រព័ន្ធ iOS 📱
លោកអ្នកត្រូវចូលទៅកាន់ App Store ហើយទាញយកកម្មវិធី POE ហើយបង្កើតគណនីដើម្បីប្រើប្រាស់។
CAMBO-IT មជ្ឈមណ្ឌលបង្រៀនជំនាញកុំព្យូទ័រគ្រប់កម្រិត
Telephone: 070 833 879 | 015 612 512 | 093 406 189