Header

ការ​កែតម្រូវ Anchor Point ក្នុង​កម្ម​វិធី​ Premiere Pro

Anchor Point Adobe Premiere Pro

ការ​ផ្លាស់​ប្តូរ​ទីតាំង​ anchor point នៃ Clip​ ជួយ​ឲ្យ​យើង​អាច​​បង្កើត​ចលនា​ដែល​មាន​ភាព​រស់​រវើក និង​ផ្លាស់​ប្តូរ​ទី​តាំង​ ឬ​ទម្រង់​នៃ​ Clip បាន​ងាយ​ស្រួល​។ ទីតាំង​នៃ Anchor Point អាច​កែតម្រូវ​​បាន​នៅក្នុង Motion Effect Control។ ការផ្លាស់​ប្តូរ​ទីតាំង​នៃ Anchor Point ណឹង​ធ្វើ​ឲ្យ​មាន​​ការ​​ផ្លាស់​ប្តូរ​ទីតាំង​របស់ Clip។


អំពីទីតាំង​របស់ anchor point

នៅ​ក្នុង​ Motion control សូម​ចាប់​អារម្មណ៍​ទៅ​លើ​តម្លៃ​​នៃ​ Position និង Anchor Point ។ តម្លៃ​របស់ Anchor Point គឺ​ជា​ទីតាំង​នៃ​ Anchor Point ​ប្រៀប​ធៀប​ជាមួយ​ទំហំនៃ​ Clip។ ខុស​ពី​តម្លៃ​របស់​ Position  ដែល​​​ជា​ទីតាំង​នៃ​ Anchor Point ប្រៀប​ធៀប​ទៅ​ណឹង​ទំហំនៃ​ Sequence។

សូម​មើល​ឧទាហរណ៍​ខាងក្រោម​៖

Anchor Point គឺ​នៅ​កណ្តាល​នៃ Clip (ឡូហ្គូ Iceland) និង Sequence (ទំហំ​នៃ​វីឌីអូ)​។ ដូច្នេះ​តម្លៃ​របស់ Poistion គឺ 1920px ចែក​ជា​ពីរ​ និង 1080px ចែក​ជា​ពីរ​ ស្មើរ 960px 540px។ ហើយ​តម្លៃ​របស់ Anchor Point គឺ 500px ចែក​ជាពីរ និង 500px ចែក​ជាពីរ​ ស្មើរ​ 250px 250px។


ការបង្វិល Clip ជុំវិញ anchor point

ពេល​ដែល​យើង​បង្វិល Clip គឺ Clip ចាប់​យក​ Anchor Point គោល​ មាន​ន័យ​ថា​ការ​បង្វិល​ឃ្លីប​កើត​ឡើង​ជុំវិញ anchor point។ ការផ្លាស់​ប្តូរ​ទីតាំង​នៃ anchor point ជួយ​ឲ្យ​យើង​អាច​ធ្វើ​ការ​បង្វិល​បាន​ក្នុង​​ទម្រង់​ផ្សេងៗ​។

សូម​មើល​ឧទាហរណ៍​ខាងក្រោម​៖

Anchor Point នៃ​ Clip ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ទីតាំង​ខុស​គ្នា​។ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​បង្វិល​មក​ស្តាំ ៩០ ដឺក្រេ​។ យើង​ណឹង​ទទួល​បាន​លទ្ធផល​ពីរ​ផ្សេង​គ្នា។

 

ក្រោយ​បង្វិល​មក​ស្តាំ​ ៩០ ដឺក្រេ


ការ​ភ្ជាប់ anchor point ជា​មួយ​ corner និង side point របស់​ Clip

ដើម្បី​បង្ហាញ corner និង side point របស់​ Clip យើង​ត្រូវ​ចុច​លើ Motion effect ក្នុង Effect Controls panel នោះ​កម្មវិធីណឹង​បង្ហាញ direct manipulation controls នៅ​ក្នុង Program Monitor​ panel

យើង​អាច​ចាប់​ទាញ​ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង Anchor Point។ យើង​ក៏​អាច​ផង​ដែរ សង្កត់ Ctrl ដើម្បី​ទាក់ anchor point ទៅ​​ចំណុច​ណា​មួយ​នៃ corner និង side point របស់​ Clip​

គន្លឹះ៖ សូម​កំណត់​ anchor point មុន​ពេល​ផ្លាស់ប្ដូរ ឬ​ធ្វើ​ចលនា​​ទីតាំង​របស់​ Clip។

CAMBO-IT មជ្ឈមណ្ឌល​បង្រៀន​​ជំនាញ​កុំព្យូទ័រ​គ្រប់​កម្រិត

Telephone: 070 833 879 | 015 612 512 | 093 406 189