បច្ចេកវិទ្យាកាន់ជឿនលឿន ធ្វើឲ្យប្រជាជនក្នុងសម័យបច្ចុប្បន្នសំបូរទៅដោយពត៌មាន និងការកំសាន្តជាច្រើន។ ដែលធ្វើឲ្យប្រជាជនតែងតែចំនាយពេលជាច្រើនក្នុងការប្រើប្រាស់ទូរស័ព្ទ។ ដោយមើលឃើញនៅបញ្ហារនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Google បានធ្វើការស្រាវជា្រវពីវិធីធ្វើយ៉ាងណាដែលអាចកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដៃមួយដែលមានប្រសិទ្ធិភាព។ ហើយថ្មីនេះក្រុមហ៊ុនក៏បានរកឃើញវិធីមួយ នោះគឺការបង្កើតទូរស័ព្ទដៃក្រដាស។ នេះជាគំនិតថ្មីមួយដែសអាចកាត់បន្ថយការប្រើទូរស័ព្ទបាន។
អ្វីទៅជាទូរស័ព្ទក្រដាស?
ដំណើការគឺបែបនេះ ក្រុមហ៊ុនបានបង្កើតកម្មវិធីមួយ(app) ដែលមានឈ្មោះថា envelope។ ដែលត្រូវឲ្យលោកអ្នកតំឡើងកម្មវិធីនេះក្នុងទូរស័ព្ទដៃស្មាតហ្វូនរបស់អ្នក។ ហើយកម្មវិធីនេះបានភ្ជាប់មកជាមួយក្រដាសមួយសន្លឹក។ ដែលលោកអ្នកត្រូវព្រីនក្រដាសនេះចេញហើយយកមកបត់ជាទូរស័ព្ទ។ ដែលយើងអាចសុកទូរស័ព្ទរបស់យើងចូល។
មានន័យថាទូរស័ព្ទរបស់អ្នកគឺត្រូវរុំដោយក្រដាសបិទជិត។ ហើយវាអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់ទូរស័ព្ទនេះបានត្រឹមតែទទួលការហៅចូល រឺធ្វើការហៅចេញតាមរយៈ speed dial ដែលលោកអ្នកបានកំណត់។ រឺក៏មួយទម្រង់ទៀតគឺលោកអ្នកបានត្រឹមតែថត រូបភាពសន្លឹក និងវីឌីអូ ប៉ុន្តែមិនអាចមើលរូបភាពបានលុះត្រាតែអ្នកហែកក្រដាសនេះចេញ។
សូមទស្សនាវីឌីអូខាងក្រោមដើម្បីកាន់តែច្បាស់។
ប្រភព៖ The verge