បាទ! ចម្លើយគឺថាដើម្បីកំណត់ទីតាំងនៃ QR Code ។ សម្រាប់មនុស្សយើងអាចកំណត់ដឹងថា អក្សរ ឬអត្ថបទមួយដែលយើងកំពុងមើលត្រូវបានគេដាក់បញ្ឈររឺក៏ដាក់ផ្តេក។ ប៉ុន្តែសម្រាប់ម៉ាស៊ីនគ្នាមិនដឹងទេ។ ដូច្នេះត្រូវដាក់ការេទាំង៣នេះ ដើម្បីកំណត់ក្ខខណ្ឌឲ្យម៉ាស៊ីនដឹងពីទីតាំងនៃ QR Code ។
ឧទាហរណ៍ថា៖
បើខាងលើមានការេ២ ហើយខាងក្រោមមានការេ១ នៅខាងឆ្វេង នោះQR Code គឺបញ្ឈរ
បើខាងលើមានការេ២ ហើយខាងក្រោមមានការេ១ នៅខាងស្តាំ នោះQR Code គឺបង្វិលផ្តេកមកខាងស្តាំ