Header

របៀបបង្ហាញ Photoshop Thumnail ជារូបភាព

Photoshop Thumnail

Photoshop ដែលជាកម្មវិធីមួយរបស់ក្រុមហ៊ុន Adobe ជាកម្មវិធីដ៏ពេញនិយមមួយក្នុងការប្រើប្រាស់ដើម្បី កែប្រែរូបភាព និងរចនា​ក្រាហ្វិច​ផ្សេងៗ​។ ប៉ុន្តែបទពិសោធន៍មួយដែលអ្នកប្រើប្រាស់ទូទៅតែងជួបប្រទះ​នោះ​គឺ File Photoshop មិន​បង្ហាញ​រូប​ភាព​ឡើយ​ក្នុង​ Windows 8 រឺក៏ Windows ជំនាន់ថ្មីផ្សេងទៀត។ ដែល​ជា​មូ​ល​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក ដើម្បី​បើក​មក​ប្រើប្រាស់​នូវ​ File ដែលត្រូវការ។ 

ដើម្បី​ដោះ​ស្រាយ​បញ្ហារនេះយើងមានវិធីមួយចំនួន ដើម្បីធ្វើឲ្យ Thumnail របស់​ក្នុងវិធី Photoshop បង្ហាញ​ជារូបភាព។ តែពេលនេះ កោងកាង នឹងបង្ហាញនូវវិធីមួយដែលមាន​ប្រសិទ្ធិភាព និងងាយស្រួល​។ នោះគឺការ​តំឡើងកម្មវិធី Ardfry PSD Codec។

របៀបតំឡើងកម្មវិធី

ទាញយកកម្មវិធី Ardfry PSD Codec: Download

ពន្លា File (អាចប្រើកម្មវិធី Winrar ឬ 7-Zip)

ចុចលើ File: Ardfry PSD Codec 1.6.1 Setup.exe

ក្រោយពីតំឡើងចប់ ចូលកន្លែងដែលបានតំឡើង (C:\Program Files\ArdfryImaging\PSD Codec) 

ចុចបើក  PSDCodecPreferences.exe

ចុច Register បញ្ចូល User Name និង Password ដែលបានមកពី File: Key.txt     

ក្រោយពីតំឡើងបានជោគជ័យ អ្នកនិងឃើញ Photoshop Thumnail នឹងប្តូរទៅជារូបភាព ដែលអ្នកអាចងាយស្រួលក្នុងការរក File ដែលអ្នកត្រូវការ។